Just do it!

Chhouk Davy| M-E, Programming, Space, Technology.
ថ្ងៃទី៖ 10 មិថុនា 2020
ប្រវែង៖ 1 នាទី
ជាទូទៅជំហ៊ានដំបូងតែងតែជាជំហ៊ានដែលពីបាកបំផុត។ អ្នកនឹងមានលេសរាប់ពាន់ជំពូកដែលឃាត់អ្នកមិនឲ្យចាប់ផ្ដើមបាន។ ចាំចេះអាមួយនេះសិន ចាំមានរបស់នេះសិនទើបអាចចាប់ផ្ដើមបាន។ ខែនេះការងារច្រើនហើយ ចាំទំនេរបន្តិចសិន។ ជឿទៅ! លេសមិនចេះចប់ចេះហើយ! ហើយបើនៅតែអ៊ីចឹង ប្រាកដណាស់ពេលវេលានឹងមិនចាំអ្នកទេ។ ពេលវេលាដែលជារបស់មានតម្លៃបំផុតក្នុងលោកសម្រាប់យើងគ្រប់គ្នាក៏រសាត់ផុតទៅដោយមិនដឹងខ្លួនដែរ។
សុភាសិតចិនខុងជឺនិយាយថា៖
ដំណើររាប់ពាន់យោជន៍ចាប់ផ្ដើមពីចេញពីជំហ៊ានដំបូង។
អ៊ីចឹងហើយបើចង់ធ្វើអ្វីមួយ ចាប់ផ្ដើមធ្វើទៅ។ រឿងចេះមិនចេះអាចរៀនបានទេ ហើយនៅពេលដែលយើងចង់ធ្វើអ្វីមួយខ្លាំងមែនទែន រឿងដែលមិនចេះយើងរៀនឆាប់ចេះទេបើយើងតាំងចិត្តព្យាយាម មិនបោះបង់ងាយៗ។ នៅពេលដែលយើងចាប់ផ្ដើមធ្វើ គំនិតបន្ទាប់ៗទៀតនឹងរមែងរត់មករកយើងឯងៗ។ ហើយវានឹងបន្ទាក់ក្រឡាគ្នារហូតវាជួយឲ្យយើងអាចធ្វើបាននូវអ្វីដែលយើងចង់ធ្វើជាមិនខាន។
ដូចវែបសាយដែលអ្នកកំពុងតែអាននេះអ៊ីចឹង វាគួរតែចេញជារូបរាងមកយូរហើយ។ តែដោយសារខ្ញុំមានលេសច្រើនពេកទើបវាបន្លាយពេលដល់ពេលនេះ។ អ្នកទាំងអស់គ្នាអាចគិតថាទៅពិបាកអីគ្រាន់តែវែបសាយប្លកមួយសោះ តែជឿខ្ញុំទៅវាមានរឿងច្រើនណាស់នៅពីក្រោយនេះបើយើងព្យាយាមធ្វើវាដោយខ្លួនឯង។ ខ្ញុំពិតជាទទួលស្គាល់ថាមានរឿងជាច្រើនដែលខ្ញុំមិនចេះ ហើយបានរៀនពីការសរសេរវែបសាយនេះឡើងមក។ ហើយគំនិតផ្សេងៗចូលមកជាបន្តបន្ទាប់ទាំងដែលខ្ញុំមិនដែលគិតឃើញសោះ។
អ៊ីចឹងហើយ៖
Just f*cking do it!