អ្វីទៅ UX/UI?

សួស្ដី! ថ្ងៃនេះមានសំណួរមួយសួរមកពីប្អូនម្នាក់គាត់បានសួរខ្ញុំថា “អ្វីទៅជា UX/UI?”។ តាមពិតទៅខ្ញុំក៏មិនជាអ្នកជំនាញ​ឌីហ្សាញ​អីដែរ តែការងារឌីហ្សាញក៏ជាមួយក្នុងចំណោមការងារដែលខ្ញុំចាប់អារម្មណ៍ ហើយខ្ញុំក៏ធ្លាប់បានរៀនពីវា និងធ្លាប់បានធ្វើការងារឌីហ្សាញកម្មវិធី និងវែបសាយមួយចំនួនដែរកន្លងមកតួយ៉ាងប្លក់ដែលអ្នកទាំងអស់គ្នាកំពុងអាននេះផ្ទាល់។ អ៊ីចឹងហើយប្រហែលជាមានរឿងដែលខ្ញុំអាចនិយាយបានខ្លះដែរសម្រាប់ប្រធានបទនេះ។ អ៊ីចឹងយើងមកមើលទាំងអស់គ្នា!

ផ្នែកផ្សេងៗរបស់ UX/UI

ប្រភពរូបភាព៖​ uxdesign.cc

អ្វីទៅជា UX និង UI?

ដំបូងបំផុតនោះគឺជំនាញ UX/UI មិនមែនសម្រាប់តែការរចនាវែបសាយ កម្មវិធីកុំព្យូទ័ កម្មវិធីទូរស័ព្ទ និងផលិតផលបច្ចេកវិទ្យា​តែ​ប៉ុណ្ណោះទេ។ យើងត្រូវការវាសម្រាប់ការឌីហ្សាញគ្រប់សព្វបែបយ៉ាងតាំងពីរបស់របរដែល​យើង​ប្រើប្រាស់​ប្រចាំថ្ងៃ ម៉ាស៊ីន យានយន្ត ឧបករណ៍អេឡិចត្រូនិច ដល់យានអវកាសជាដើម។​ គោលដៅសំខាន់ជាងគេរបស់ UX/UI នោះគឺតើយើងធ្វើយ៉ាងណាដើម្បីឲ្យផលិតផលដែលយើងធ្វើចេញមកមានភាពងាយស្រួលក្នុងការប្រើប្រាស់ ភាពរីករាយក្នុងការប្រើប្រាស់ មានប្រិសិទ្ធិភាពខ្ពស់ និងមានភាពស្រស់ស្អាត។

UX៖ ឌីហ្សាញបទពិសោធន៍

UX មកពីពាក្យថា User Experience ដែលខ្ញុំតែងតែបកប្រែ UX Designer ថា អ្នករចនា​បទ​ពិសោធន៍ ហើយន័យរបស់វាដូចនឹងពាក្យដែលយើងប្រកបវាមកហ្នឹងគឺ User (អ្នកប្រើប្រាស់) និង Experience (បទពិសោធន៍)។ ជាសរុបទៅគឺ UX = បទពិសោធន៍អ្នកប្រើប្រាស់។ ហើយបើអ៊ីចឹងវាបានន័យថាយ៉ាងម៉េច? វាបានន័យថាក្នុងការងា UX នេះគេឲ្យតម្លៃទៅលើអារម្មណ៍រីករាយរបស់អ្នកប្រើ​ក្នុង​ការ​ប្រើ អ្នកប្រើអាចបំពេញការងារបានដោយចំណាយពេលតិច និងអ្នកប្រើអាចប្រើរបស់ដែលយើងធ្វើបានយ៉ាងងាយ។

UI៖ ឌីហ្សាញភាពស្រស់ស្អាត

ចំនែកឯ UI វិញមកពីពាក្យថា User Interface។ អ្នកធ្វើការ UI ជាទូទៅគេហៅ អ្នករចនាក្រហ្វិច (Graphic Designer)។ តែមែនទែនទៅបើយើងនិយាយដល់ User Interface នៅក្នុងន័យឌីជីថលវិញ វាសំដៅដល់ទំនាក់ទំនងគ្នារវាងអ្នកប្រើ និងឧបករណ៍ឌីជីថល (Interactions - ការប្រើ)។ សម្រាប់សូហ្វវែរ៍ គេឲ្យតម្លៃទៅលើភាពស្រស់ស្អាតគឺ “Look && Feel និង First Impression”។ ពោលគឺគេធ្វើយ៉ាងណាឲ្យសូហ្វវែរ៍ដែលធ្វើចេញមកស៊ីទៅនឹងគោលដៅរបស់សូហ្វវែរ៍ល្អបំផុតតាមដែលអាចធ្វើទៅបាន។ ការងារខាង UI នេះអាចផ្ដោតច្រើនទៅលើ ពណ៌ អាយខន ប៊ូតុង ពុម្ពអក្សរ រូបរាង ការរៀបចំចន្លោះ Responsive Design ជាដើម។

UX/UI៖ UX និង UI បំពេញគ្នាទៅវិញទៅមក

UX មិនមែនជា UI ហើយ UI ក៏មិនដូច UX ដែរ តែថាពីរនេះវាបំពេញគ្នាទៅវិញទៅមក។ អ៊ីចឹងហើយបានជាគេតែងតែភ្ជាប់វាទាំងពីរនេះជាមួយគ្នារហូតមកជា UX/UI ហ្នឹងឯង។

រង្វាស់មួយចំនួនសម្រាប់សម្គាល់ថាឌីហ្សាញបែបណាល្អ

ពេលឌីហ្សាញ អ្នកទាំងអស់គ្នាប្រហែលអាចចាំចំនុច ឫរង្វាស់មួយចំនួនខាងក្រោមនេះ ហើយគិតថាឌីហ្សាញដែលអ្នកទាំងអស់គ្នាកំពុងធ្វើអាចធ្វើបានល្អជាងនេះទៀតទេ៖

  • លទ្ធភាពបំពេញការងារបាន៖ ភាគរយដែលអ្នកប្រើអាចប្រើមុខងាររបស់សូហ្វវែរ៍ក្នុងការបំពេញការងាររបស់គាត់បាន។
  • ចំនួនចុច (ចំនួនក្លីក) ដើម្បីបំពេញមុខងារអ្វីមួយ៖ ចំនួនចុចកាន់តែច្រើន បទពិសោធន៍ប្រើកាន់តែមិនសូវល្អ។
  • រយៈពេលក្នុងការបំពេញមុខងារអ្វីមួយ៖ ចំណាយពេលកាន់តែតិចកាន់តែល្អ វាមានន័យថាវាមានប្រសិទ្ធភាព។
  • រយៈពេលក្នុងការរៀនប្រើសូហ្វវែរ៍៖ ចំណាយពេលតិចក្នុងការរៀនប្រើ មានន័យថាពេលឌីហ្សាញយើងបានរៀបរបស់ដែលពាក់ព័ន្ធគ្នានៅមួយដុំគ្នាវា អ្នកប្រើអាចយល់បានលឿន មិនពិបាកប្រើ។
  • ភាពពេញចិត្តរបស់អ្នកប្រើប្រាស់៖ ជាទូទៅយើងអាចធ្វើការស្ទង់មតិពីអ្នកប្រើប្រាស់នូវភាពពេញចិត្តក្នុងការប្រើប្រាស់របស់គាត់ ហើយពិន្ទុគោលដៅគឺពិន្ទុល្អ។

សរុបសេចក្ដី

  • UX និង UI ខុសគ្នា។
  • UX ផ្ដោតទៅលើភាពងាយស្រួលក្នុងការប្រើប្រាស់ ប្រសិទ្ធភាព និងបទពិសោធន៍ល្អក្នុងការប្រើប្រាស់។
  • UI ផ្ដោតទៅលើភាពស៊ី ភាពស្រស់ស្អាត Look && Feel។
  • UX និង UI បំពេញគ្នាទៅវិញទៅមក។
ចំនួនអាន៖ 122
ចែករំលែក៖
រូបភាពជ្រើសរើស
កំពុងឡូដ...
អត្ថបទ​ពេញនិយម
Article's thumbnail

ការប្រើប្រាស់ Dependency ក្នុងការ​សរសេរសូហ្វវែរ៍

Article's thumbnail

ដំណើរកម្សាន្តបោះតង់ និងឡើងជួរភ្នំឱរ៉ាល់របស់ខ្ញុំ

Article's thumbnail

ពេលធ្វើ Software Project មិនគួររំលងរបស់ទាំងអស់នេះ

Article's thumbnail

មានអ្វីកើតឡើងពេល Apple ប្ដូរមក ARM?

Article's thumbnail

អ្វីទៅ UX/UI?

អត្ថបទ​ថ្មីៗ
Article's thumbnail

ការប្រើប្រាស់ Dependency ក្នុងការ​សរសេរសូហ្វវែរ៍

Article's thumbnail

លាហើយបណ្ដាញសង្គម

Article's thumbnail

រឿងដែលកំពុងតែកើតឡើងមកលើ Intel

Article's thumbnail

ចាវ៉ាស្ក្រីបត៍ក្នុងប្រៅស៍ស័រ

Article's thumbnail

គួរប្រើ Storage មួយណាសម្រាប់វែបសាយ?

You've reached singularity, the beginning of time!