Version Control ដោយប្រើកម្មវិធីគ្រប់គ្រងកំណែ Git

Chhouk Davy| M-E, Programming, Space, Technology.
ថ្ងៃទី៖ 11 មិថុនា 2020
ប្រវែង៖ 1 នាទី
##តើអ្វីទៅជាការគ្រប់គ្រងកំណែរ? ហើយអីទៅ Git?
Version Control ឫ ការគ្រប់គ្រងកំណែរ (VSC) ជាការគ្រប់គ្រងរាល់កំណែប្រែនៃកូដ ឫ ឯកសារផ្សេងៗនៅក្នុងគម្រោងសូហ្វវែរ៍។
Git ជាកម្មវិធីគ្រប់គ្រងកំណែរដែលវាអាចជួយយើងកត់ត្រារាល់កំណែប្រែរបស់កូដទាំងអស់ជាកំណែរៗ ហើយវាមានភាពងាយស្រួលមែនទែនក្នុងការត្រលប់ទៅកំណែមុនបើមានអីខុសប្រកតី ឫប្ដូរមកកំណែចុងក្រោយវិញ។
ពេលប្រើ Git យើងបង្កើតវាជា Repository មួយ។ យើងមានលទ្ធភាពចែកវាជា Branch ដែល Branch នីមួយៗយើងអាចធ្វើការផ្សេងៗពីគ្នាបានដែលវាជួយឲ្យកូដយើងមិនជាន់គ្នា។ ពេលធ្វើរួច យើងអាចដាក់វាបញ្ជូលគ្នាវិញ (Merge) ទៅក្នុង Main Branch ដែលយើងភាគច្រើនហៅវាថា Master Branch វិញបាន។
ម្យ៉ាងទៀតមុននឹង Merge យើងក៏អាចត្រួតពិនិត្យមើលសិនដែរថាក្នុង Branch ដែលធ្វើហើយនេះ នណាជាអ្នកធ្វើ សរសរតាំងពីពេលណា បានផ្លាស់ប្តូរកូដអ្វីខ្លះ នៅក្នុងហ្វាល់ណាខ្លះ មានជាន់នឹងកូដរបស់អ្នកផ្សេងទៀតទេ កូដដែលសរសេរមានគុណភាពល្អគ្រប់គ្រាន់តាមដែលក្រុមចង់បានដែរឫអត់ មានចំណុចណាអាចសរសេរល្អជាងនឹងដែរឫអត់ជាដើម។ Process នេះគេហៅវាថា Code Review។
ជាទូទៅយើងត្រូវមាន Remote Repository មួយផងដែរ ដែលយើងអាចបង្កើតវាបាននៅលើ VSC Service Providers ឫ ក្រុមហ៊ុនផ្ដល់សេវាគ្រប់គ្រងកំណែ ដូចជា Github, Gitlab ឫ Bitbucket ជាដើមបានដោយឥតគិតថ្លៃ។ Remote Repository នេះវាដើរតួជា Repository រួមសម្រាប់ក្រុមរបស់យើងដែលយើងអាចទាញកូដពីវា (Pull) ឫបញ្ជូនកូដដែលយើងសរសេរហើយឡើងទៅ (Push) ដើម្បីឲ្យសមាជិកក្នុងក្រុមនីមួយៗមានកូដរួមរបស់់ក្រុមបាន។
####រៀនប្រើ Git និង Github សូមចូលទៅកាន់ ៖ https://medium.com/@davy.chhouk/version-control-with-git-and-github-c3f5dc4b9e2d
##សរុបសេចក្ដី ក្រុមហ៊ុនសឹងតែទាំងអស់ហើយគេប្រើ Git។ វាបានក្លាយជារឿងធម្មតាទៅហើយដែលគេគិតថាយើងចេះប្រើវា។ ហើយបើទោះបីជាធ្វើ Project ខ្លួនឯងក៏ដោយ ក៏ខ្ញុំសូមណែនាំឲ្យប្រើវា។ អ៊ីចឹងហើយ បើមិនទាន់ចេះប្រើវាទេ អ្នកគួរតែចំណាយពេលបន្តិចសិក្សាពីវា ហើយរៀនប្រើវាឲ្យស្ទាត់ ព្រោះច្បាស់ណាស់បើសិនបើអ្នកចង់ក្លាយជា Software Engineer អ្នកនឹងត្រូវប្រើវាខានមិនបាន។