សួរសំណួរខ្លួនឯងឲ្យបានញឹកញាប់

Chhouk Davy| M-E, Programming, Space, Technology.
ថ្ងៃទី៖ 12 មិថុនា 2020
ប្រវែង៖ 1 នាទី
ពេលខ្លះពេលដែលអ្នកចង់ធ្វើអ្វីមួយ អ្នកអាចនឹងមានចិត្តពុះកញ្ជ្រោលខ្លាំងមែនទែន ហើយចង់តែធ្វើវាឲ្យបានចេញជាលទ្ធផលលឿនៗ។ តែដល់ពេលអ្នកចាប់ផ្ដើមធ្វើ មានរឿងនេះមិនទាន់ចេះរឿងនោះមិនទាន់ចេះ។ ហើយទឹកចិត្តដែលពុះកញ្ជ្រោលរបស់អ្នកអាចនឹងរលត់បាត់បន្តិចម្ដងៗ។ ហើយទីបំផុតទៅ អ្នកក៏ភ្លេចបាត់នូវអ្វីដែលអ្នកចង់ធ្វើនោះ។
ខ្ញុំក៏បានជួបបញ្ហានេះរួចច្រើនដងមកហើយដែរ។ ហើយដើម្បីកុំឲ្យបញ្ហានេះកើតឡើង ខ្ញុំតែងតែសួរខ្លួនឲ្យបានញឹកញាប់នូវសំណួរមួយ៖
តើខ្ញុំកំពុងតែនៅលើផ្លូវទៅកាន់គោលដៅរបស់ខ្ញុំដែរឫទេ?
មានតែយើងខ្លួនយើងទេដែលអាចឆ្លើយសំណួរនេះបាន។ នៅពេលដែលយើងសួរសំណួរបែបនេះគ្រប់គ្រាន់ល្មម នោះយើងនឹងដឹងថាយើងកំពុងនៅទីណា ដើរដល់ណាហើយ ហើយមានដើរបត់ខុសផ្លូវដែរឫទេ។ ហើយដែលសំខាន់នោះគឺថាយើងនឹងអាចត្រលប់មកផ្លូវត្រូវវិញបើសិនជាយើងដើរខុសផ្លូវ។