ហេលឡូវើរ៍ល! ហេលឡូដាសេវេនី!

Chhouk Davy| M-E, Programming, Space, Technology.
ថ្ងៃទី៖ 26 ឧសភា 2020
ប្រវែង៖ 1 នាទី
ជម្រាបសួរទាំងអស់គ្នា! ទីបំផុត
ស្វាគមន៍មកកាន់អត្ថបទដំបូងរបស់គេហទំព័រ DASEVENY! នេះជាអត្ថបទទី ១ ហើយក៏ជាអត្ថបទដែលគួរឲ្យរំភើបរីករាយបំផុតដែរ។ ជាចំណុចចាប់ផ្ដើមដំណើរថ្មីមួយទៀតសម្រាប់ខ្ញុំជាមួយនឹងគេហទំព័រ DASEVENY នេះ។ សង្ឃឹមថាដំណើរមួយនោះជាផ្សងព្រេងដែលគួរឲ្យចាប់អារម្មណ៍ និងសប្បាយរីករាយទៅចុះ។
កន្លងមកខ្ញុំធ្លាប់បានសរសេរអត្ថបទមួយចំនួនដែរនៅ Medium និង Dev.to តែសម្រេចសម្រួចទៅមិនមានពេលសរសេរបានទៀតទាត់ទេ។ ហើយលើកនេះខ្ញុំសង្ឃឹមថានឹងបានសរសេរច្រើន និងទៀតទាត់ជាងមុន។ កំឡុងពេលស្ងប់ស្ងាត់កន្លងមកនេះ ខ្ញុំបានជួបរឿងជាច្រើន សាកនេះបន្តិចសាកនោះបន្តិច មេរៀនដែលទទួលបានមកក៏ច្រើនគួរសមដែរ។ មានរឿងខ្លះមិនល្អ ហើយរឿងខ្លះក៏ល្អ តែយ៉ាងណាក៏វាជារឿងជិវិតហាណា! ចង់មិនចង់ យើងត្រូវដើរទៅមុខ។
រីករាយបានជួបគ្នា! ជួបគ្នាបន្តទៀតនៅអត្ថបទក្រោយៗទៀត!